ឈ្មោះប៉ុល ពត គឺជានាមសម្ងាត់(រហស្សនាម) ។
នាមត្រកូលរបស់គាត់ គឺសា ឡុតសរ ។ គឺពុកម្តាយរបស់គាត់ដាក់បកតិនាម(ឈ្មោះកំណើត)ថា ស
នៅពេលដែលគាត់ចាប់កុំណើត ។ គាត់ជាកូនទី៨ ក្នុងគ្រួសារមួយដែលមាន កូន៩ នាក់
ក្នុងនោះមានស្រី ២ នាក់ ។ ហេតុអ្វីបានជាដាក់ឈ្មោះ ស ? ពីរព្រោះក្នុងភាសារខ្មែរ ពាក្យនេះមានន័យថា មានសម្បុរដូចសំឡីកប្បាស ។ ដោយពិត
ក្មេងប្រុសនេះមានសម្បុរសខ្ចីមែន ។ សាឡុតសៈ អត្តសញ្ញាណនេះ
គឺជាអត្តសញ្ញាណដែលចុះក្នុងបញ្ជី អត្តានុកូលដ្ធាន ចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា
ឆ្នាំ១៩២៨ ។ ក្រោយមក ស បានអះអាងថា គាត់កើតនៅឆ្នាំ ១៩២៥ ។ គឺមិនពិត
គាត់មានបំណង់ធ្វើខ្លួន ឧ្យចាស់ ដើម្បីឪ្យឃើញថា
គាត់ជាអ្នកមានអាយុច្រើនជាងគេក្នុងចំណោមមិត្តរូមប្រយុទ្ធរបស់គាត់ ។
ក្នុងសង្គមកម្ពុជា មនុស្សដែលមានទអាយុច្រើនតែងតែត្រូវបានទទួលការគោរពជាពិសេស ។
ឪពុករបស់គាត់ឈ្មោះសាឡុត ប៉ែន ជាម្ចាស់មួយកសិដ្ធានមូយនៅភូមិព្រែកស្បូវ
ដែលស្តិតនៅមិនឆ្ងាយពីរទីក្រុងកំពង់ធំ ។ គាត់ជាកសិក៍ធូរធារម្នាក់ជាមួយដីស្រែ ៩
ហិកតា ដីចម្ការ ៣ ហិកតា និង ក្របី ៦ ក្បាល ។
គាត់រស់នៅជាមូយកូនជាច្រើនរបស់គាត់
ក្នុងផ្ទះធំទូលាយសង់ខ្ពស់ពីរដី ដូចលំនៅស្ថាន ឯទៀតនៅតាមជនបទនានារបស់ប្រទេសកម្ពុជា
និង របស់ប្រទេសឡាវ ហ្វីលីពីនដែរ ។ នៅក្នុងភូមិមានផ្ទះលក់ទំនិញតែមួយគត់ប៉ុណោ្ណះ ។
ផ្ទះលក់ដូរដ៏តូចនេះគឺកាន់កាប់ដោយ ជនជាតិចិនម្នាក់ ដែលលក់គ្រឿងឧបភោគ – បរិភោគធម្មតាប្រចាំថ្ញៃ ។ ម្តាយរបស់ស ឈ្មោះសុក ណែម ដែលអ្នកផងស្រលាញ់កោតខ្លាច
តែងធ្វើដំណើរទៅទីក្រុងកំពង់ធំក្នុងមួយខែម្តង ឬ២ដង ដើម្បីទិញទំនិញផ្សេងៗ។
ទីក្រុងសំខាន់ៗជាច្រើននៅប្រទេសកម្ពុជា គឺមានឈ្មោះមួយចាប់ផ្តើមដោយពាក្យកំពង់ ។
ពាក្យនេះមានន័យថា <>
។ ទីក្រុងកំពង់ធំ ស្ថិតនៅតាមមាត់ស្ទឹងមួយ
ក្នុងចំណោមស្ទឹងជាច្រើនដែលហូរចាក់ទៅបឹងទន្លេសាប ។ទីក្រុងកំពង់ធំ
ស្ថិតនៅចំងាយប្រមាណ១៦០គីឡូម៉ែត្រ ភាគខាជើងរាជធានីភ្នំពេញ ។
គេអាចទៅដល់ទីនោះតាមផ្លូវជាតិលេខ៦ ជាផ្លូវមួយសំខាន់មួយក្នុងចំណោមផ្លូវ ជាតិទទាំង
៧ណដែលបែកចេញពីររាជធានី ។ ផ្លូវជាតិនេះក៍ជាផ្លូវមួយក្នុងចំណោម
ផ្លូវជាតិដែលមានទិសសំដៅទៅរកប្រទេសថៃ ខេត្តនេះគ្រប់ដណ្តប់ដោយព្រៃឈើ៣ភាគ៤
កាលពីរជំនាន់នកោះ តាមជំនឿររបស់ប្រជាជនខ្មែរ ព្រៃឈើគឺជាសំណាក់អាស្រ័យរបស់ <> អ្នកតាទាំងនេះ បានត្រូវអ្នកស្រុកដាក់សែននំ ចំណីផ្លែរឈើរ បារី ទៀនធូប
ដើម្បីបួងសួងសុំការគាំពារពីរអ្នកមានឬទិ្ធអំណាច់ទាំង
នោះប្រឆាំងទល់និងជំងឺឆ្លងទាំងឡាយ និង សុំឪ្យមានភ្លៀងធ្វើស្រែចម្ការ ។
ព្រៃឈើរដ៏ធំល្វឹងល្វើយរបស់ខ្មែរនេះ គឺជាកម្មសិទ្ធិរបស់ព្រាយបីសាច់ ។
សម្រាប់ប្រជាជននៅប្រទេសកម្ពុជា ដែលមួយភាគធំជាអ្នកជនបទ ៨០
ភាគរយនៃប្រជាជនជាអ្នកស្រែចម្កា គឺពុំមានជញ្ជាំងខណ្ឌណាមួយរវាងការរស់នៅប្រចាំថ្ញៃ
និងពិភពអរូបី (ដែលមានតែក្នុងជំនឿរ) សោះឡើយ ។ នៅជុំវិញភូមិតូចរបស់សាឡុត ស ដីស្រែជាច្រើននៅភូមិនេះបានលាតសន្ធឹងភ្ជាប់ដីស្រែរបស់តំបន់ផលិតស្រូវ
ផ្សេងៗទៀតតែទោះជាយ៉ាងណាក៏ដោយក៏អាចធានា
អោយប្រទេសកម្ពុជាមានស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯងដែរ
។ គេហដ្ធានទាំងឡាយ
ដែលភាគច្រើនមានលក្ខណះសមរម្យ សុទ្ធតែត្រូវបិទបាំងដោយព្រៃដើមចេក
ដែលដុសច្រូងច្រាងពេញដីភូមិ ។ ក្នុងចំណោមរុក្ខជាតិដែលមាន ៤.០០០ប្រភេទ
ដើមឈើរដែលល្បីល្បាញជាងគេគឺដើមត្នោត ព្រោះវាជាដើមឈើរ តំណាង ជាតិរបស់កម្ពុជា ។
ប្រជាជនខ្មែរអះអាងថា ដើមត្នោតមានប្រយោជន៏ទាំងអស់ លើកលែងតែឬស ។
ដើមឈើរល្បីល្បាញមួយទៀត គឺដើមស្វាយ ដែលមានដើមស្រឡូនខ្ពួសស្រឡះ ។ សាច់របស់ផ្លែស្លា ដែលគេចិត្ត
ជាចំណិតៗហាល់អោយក្រៀម សម្រាប់ស៊ីជាមួយម្ហូបហើយធ្វើអោយលក្រហមបបូរមាត់
ធ្មេញនិងទឹកមាត់។ ការប្រើវាហួសប្រមាណបណ្តាលអោយមានដំបៅមហារីកអណ្តាតជារឿយៗ
នៅក្នុងស្រុកនេះក៍ដូចជានៅប្រទេស ឥណ្ឌា ប៉ុន្តែនៅជំនាន់នោះ
ពួកអ្នកស្រាវជ្រាវគ្មានដឹងពីររឿងនេះនៅឡើយ ជាពិសេសទៅទៀតប្រជាជន ….។ កសិករទាំងអស់ដែលរស់នៅក្នុងភូមិនោះ មានគ្រួសាររបស់សាឡុតជាដើម
សុទ្ធតែមានទំនាក់ទំនង់ជាមួយព្រះរាជ បរមរាជវាំង ។ បងស្រីជីដូនមួយម្នាក់ឈ្មោះ មាឃ
បានចូលរាំក្នុងក្រុមរបាំព្រះរាជជាទ្រព្យ ក្នុងអំឡុងទសវត្សរ៏ ១៩២០
ដែលមានអ្នករបាំជាង ៣០០នាក់ ។ ត្រូវកត់សំគាល់ដោយបុត្រច្បង់របស់ព្រះមហាក្សត្រ
គឺព្រះអង្គម្ចាស់ស៊ីសុវត្តិ មុនីវង្ស នាងបានក្លាយទៅជាស្រីស្នំឯក
ម្នាក់ក្នុងចំណោមស្រីស្នំជាច្រើនរបស់ព្រះអង្គ ។ ពីសម្ព័ន្ធភាពនេះ នាងបាន
ប្រសូតបុត្រប្រុស ម្នាក់ដែលដាក់ព្រះនាមថា កុស្សរះ ។ តាំងពីរពេលនោះមកបងស្រី
ជីដូនមួយនេះបានកាន់កាប់ទីតាំងដែលគួរឪ្យចង់បាននៅព្រះបរមរាជ្យវាំង
បនែ្ថមពីរលើមុខងារជាគ្រូរបង្ហាត់ស្រីរបាំ ព្រះមហាក្សត្របានផ្តល់ឋានះគួរឪ្យ
ច្រណែនជា អ្នកមើលខុសត្រូវលើស្រ្តីទាំងអស់នៅក្នុងនោះទៀត។
ប្រហែលជាដោយពាក្យផ្តាំផ្ញែរបស់មាឃនេះហើយ ទើបបងច្រង់របស់សឈ្មោះឡុត សួង
បានត្រូវបញ្ចូលអោយធ្វើការក្នុងឋាន:ជាបុគ្គលិកការិយាល័យ រដ្ធបាលព្រះបរមរាជវាំង ។
នេះជាចំណង់ទាក់ទង់ទី២ របស់គ្រួសារនេះជាមួយព្រះរាជវាំង ។ នៅទីបំផុត
បងស្រីច្បង់របស់ស ដែលមានឈ្មោះថាសាររឿនក៏បានចូកលទៅរាំនៅក្រុមរបាំព្រះរាជទ្រព្យដែរ
ហើយនាងបានក្លាយទៅជាស្រីស្នំម្នាក់ក្នុងចំណោម ស្រីជាច្រើនរបស់ព្រះអង្គម្ចាស់មនីវង្សម្តង់
។ នេះគឺចំណង់ទី៣ ។ ដូចច្នោះ គ្រួសាររបស់សាឡុតស
ពុំមែនជាគ្រួសារកសិករទាំងស្រុងមួយដូចគ្រួសារកសិករដទៃទៀតទេ ។
គ្រួសារមានទំនាក់ទំនង់ជាច្រើន ។ ប៉ុពតមិនដែលមិនដែលអួតពីរពីររឿងនេះសោះឡើយ ។
No comments:
Post a Comment